Messi និង Ronaldo សុទ្ធតែជាប់ក្នុងបញ្ជី៣០ចុងក្រោយពាន Ballon d’Or
Messi និង Ronaldo សុទ្ធតែជាប់ក្នុងបញ្ជី៣០ចុងក្រោយពាន Ballon d’Or Lionel Messi និង Cristiano Ronaldo បានវិលទៅជួបគ្នាសារជាថ្មីលើវេទិកាប្រជែងពាន Ballon d’Or ក្រោយមានឈ្មោះក្នុងចំណោមកីឡាករកំពូល៣០នាក់ចុងក្រោយ។ពាន Ballon d’Or ដែលទើបបំបែកខ្លួនចេញពី FIFA ពានរង្វាន់ប្រចាំឆ្នាំដ៏មានឥទ្ធិពលបង្កើតដោយទស្សនាវដ្ដីបាល់ទាត់បារាំង បានបញ្ចេញឈ្មោះបេក្ខភាពឈានមុខគេទាំង៣០រូប រួមទាំង Messi និង Ronaldo ដែលបណ្ដាក់គ្នាឈ្នះពានម្ដងម្នាក់នៅប៉ុន្មានឆ្នាំចុងក្រោយ។ជើងឯកចាស់ Messi ដែលប្រមូលពានខាងលើ៥ដង បានជួយ Barca ឈ្នះ La Liga នៅឆ្នាំនេះ ប៉ុន្តែ បរាជ័យក្នុងការឈ្នះពាននៅតំបន់អាមេរិកខាងត្បូងជាមួយជម្រើសជាតិ ដោយឡែក Ronaldo ត្រូវគេមើលឃើញថាមានភាគរយខ្ពស់ជាងគេ ក្រោយជួយ Real ឈ្នះ Champions League និងនាំព័រទុយហ្គាល់លើកពាន Euro។

No comments:
Post a Comment